អេស ធី អេចគ្លូស៊ីវ អាផាតមិន


មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​ ​អេស ​ធី ​អាផាតមិន​ ​គឺជា​ទីកន្លែង​ស្នាក់នៅ​ដ៏​សមស្រប​មួយ​ដែល​មាន​អគារ​ដ៏​ប្រណិត​ ​និង​ធំ​ទូលាយ​ដែល​មាន​គ្រឿង​បរិក្ខារ​រស់នៅ​ ​និង​គ្រឿងសង្ហារឹម​គ្រប់​ប្រភេទ​ ​ដើម្បី​ផ្តល់​ជូន​បែបផែន​នៃ​ការរស់​ប្រកបដោយ​ផាសុកភាព​ ​និង​ភាពទាន់សម័យ​ដល់​អតិថិជន​គ្រប់​រូប​។ ​អេស ​ធី ​ត្រូវបាន​សាងសង់​បំពាក់​ដោយ​គ្រឿង​សង្ហារឹម​ និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ដ៏​ម៉​មាញឹក​របស់​អ្នក​ ​ប្រយោជន៍​ធ្វើឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​។ ​អាង​ហែល​លើ​ដំបូល​អគារ​ កន្លែង​ហាត់ប្រាណ​ ​និង​បារ​លើ​អាកាស ​អាច​ឱ្យ​អ្នក​រីករាយ​ជាមួយ​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​រាជធានី​ភ្នំពេញ​។ ​លើស​ពី​នេះ​ទៀត​ ​ទីតាំង​ព័ទ្ធ​ជុំវិញ​ដោយ​ភោជនីយដ្ឋាន​ ​ហាង​ទំនិញ​ ​បណ្ណាល័យ​ និង​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ ​បាន​ធ្វើឱ្យ​ ​អេស ​ធី​ ក្លាយជា​ ​អាផាតមិន​ឈាន​មុខ​គេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

$value->icon

ជាន់ 17

$value->icon

ឯកតា 33

$value->icon

អាងហែលទឹក នៅលើដំបូលអគារ

$value->icon

កន្លែងហាត់ប្រាណ នៅលើដំបូលអគារ

$value->icon

Sky បារ នៅលើដំបូលអគារ

គ្រឿងបរិក្ខារ


អាងហែលទឹកនៅលើដំបូលអគារ

អាងហែលទឹក​ដ៏​វែង​របស់​យើង​នៅលើ​ដំបូល​អគារ ​ផ្តល់​ជូន​លោក​អ្នក​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​បំផុត​នៃ​ទីក្រុង​ភ្នំពេញ​ ​ខណៈពេល​ដែល​លោក​អ្នក​សម្រាក ​ក៏​ដូចជា​ហាត់ប្រាណ​ហែលទឹក​។ ​បន្ថែម​លើស​នេះ​ ​សម្រាប់​អ្នក​ដែល​មិន​ចង់​ហែលទឹក​ ​យើង​ក៏​មាន​ផ្តល់​ជូន​នូវ​ភេសជ្ជៈ​ ​និង​អាហារ​សម្រន់​នៅ​ ស្កាយ​បារ ​ដែល​បើក​បម្រើ​ជូន​ជា​រៀងរាល់​ថ្ងៃ​ចាប់ពី​ម៉ោង​ 6:00 ​ដល់​ 22:00 ​យប់​។​

កន្លែងហាត់ប្រាណ

បន្ទប់​ហាត់ប្រាណ​របស់​យើង​ ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ ​ដែល​ចាំបាច់​សម្រាប់​ការធ្វើ​លំហាត់ប្រាណ​ ​រួម​ជាមួយ​ទូរទស្សន៍​អេក្រង់​ធំ​ និង​បទ​ចំរៀង​ពិរោះ​ៗ​ ​ដើម្បី​ធ្វើអោយ​ការហាត់ប្រាណ​របស់​លោក​អ្នក​ប្រកប​ដោយ​ភាពរីករាយ​។ ​យើង​ក៏​មាន​ទឹក​ផ្កាឈូក​ បរិក្ខារ​ស្ទីម ​សូណា ​និង​ទូដាក់​សំភារៈ​ផ្ទាល់ខ្លួន​ដើម្បី​រក្សាទុក​របស់របរ​របស់​លោក​អ្នក​ផងដែរ​។​

សន្តិសុខ

យើង​ផ្តល់​សន្តិសុខ ២៤ ម៉ោង​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ ​ហើយ​មាន​កាមេរ៉ា​ CCTV ​នៅ​គ្រប់​ច្រក​ចូល​ ​និង​ចេញ​។ ​គ្រប់​ភ្ញៀវ​ទាំ​អស់​ត្រូវបាន​ផ្តល់​ជូន​នូវ​កាត​ប្រើប្រាស់​ជណ្តើរយន្ត ​ដើម្បី​ធានា​បាន​ថា​ ​សន្តិសុខ​ត្រូវបាន​ពេញ​លក្ខណៈ​។​