មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ អេស ធី អាផាតមិន គឺជាទីកន្លែងស្នាក់នៅដ៏សមស្របមួយដែលមានអគារដ៏ប្រណិត និងធំទូលាយដែលមានគ្រឿងបរិក្ខាររស់នៅ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដើម្បីផ្តល់ជូនបែបផែននៃការរស់ប្រកបដោយផាសុកភាព និងភាពទាន់សម័យដល់អតិថិជនគ្រប់រូប។ អេស ធី ត្រូវបានសាងសង់បំពាក់ដោយគ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលដល់ជីវភាពដ៏ម៉មាញឹករបស់អ្នក ប្រយោជន៍ធ្វើឲ្យកាន់តែមានភាពងាយស្រួល។ អាងហែលលើដំបូលអគារ កន្លែងហាត់ប្រាណ និងបារលើអាកាស អាចឱ្យអ្នករីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ លើសពីនេះទៀត ទីតាំងព័ទ្ធជុំវិញដោយភោជនីយដ្ឋាន ហាងទំនិញ បណ្ណាល័យ និងកន្លែងទេសចរណ៍ដ៏ទាក់ទាញជាច្រើន បានធ្វើឱ្យ អេស ធី ក្លាយជា អាផាតមិនឈានមុខគេមួយក្នុងរាជធានីភ្នំពេញ។
អាងហែលទឹកដ៏វែងរបស់យើងនៅលើដំបូលអគារ ផ្តល់ជូនលោកអ្នកនូវទស្សនីយភាពដ៏អស្ចារ្យបំផុតនៃទីក្រុងភ្នំពេញ ខណៈពេលដែលលោកអ្នកសម្រាក ក៏ដូចជាហាត់ប្រាណហែលទឹក។ បន្ថែមលើសនេះ សម្រាប់អ្នកដែលមិនចង់ហែលទឹក យើងក៏មានផ្តល់ជូននូវភេសជ្ជៈ និងអាហារសម្រន់នៅ ស្កាយបារ ដែលបើកបម្រើជូនជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6:00 ដល់ 22:00 យប់។
បន្ទប់ហាត់ប្រាណរបស់យើង ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ដែលចាំបាច់សម្រាប់ការធ្វើលំហាត់ប្រាណ រួមជាមួយទូរទស្សន៍អេក្រង់ធំ និងបទចំរៀងពិរោះៗ ដើម្បីធ្វើអោយការហាត់ប្រាណរបស់លោកអ្នកប្រកបដោយភាពរីករាយ។ យើងក៏មានទឹកផ្កាឈូក បរិក្ខារស្ទីម សូណា និងទូដាក់សំភារៈផ្ទាល់ខ្លួនដើម្បីរក្សាទុករបស់របររបស់លោកអ្នកផងដែរ។
យើងផ្តល់សន្តិសុខ ២៤ ម៉ោងដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ហើយមានកាមេរ៉ា CCTV នៅគ្រប់ច្រកចូល និងចេញ។ គ្រប់ភ្ញៀវទាំងអស់ត្រូវបានផ្តល់ជូននូវកាតប្រើប្រាស់ជណ្តើរយន្ត ដើម្បីធានាបានថា សន្តិសុខត្រូវបានពេញលក្ខណៈ។